ខ្សែបម្រើ Eric Dier យល់ថា ការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup ឆ្នាំនេះអាចលុបភាពអាម៉ាសមួយចំនួនពីការចាញ់អ៊ីស្លង់ នៅវគ្គ១៦ក្រុម Euro 2016 តែថា ភារកិច្ចឆ្នាំ២០១៨ មិនទាន់ចប់នៅឡើយទេ។

Dier និយាយថា៖ “នៅសល់ពេលវេលា៩០នាទីទៀតដើម្បីដោះស្រាយ យកឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦៦។ ខ្ញុំគិតថាក្រុមរបស់ខ្ញុំមានការផ្លាស់ប្ដូរច្រើនតាំងពីចាញ់អ៊ីស្លង់កាលពី២ឆ្នាំមុនមក ដើម្បីលុបលាងភាពខកចិត្ត។”

ក្រោយទម្លាក់ស៊ុយអែតនៅវគ្គ៨ក្រុមចុងក្រោយ អង់គ្លេស ត្រូវប្រឈមនឹងក្រូអាត ដែលបានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នាវេលាម៉ោង១ទៀបភ្លឺ៕