Daniel Sturridge បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតមិត្តភាពបិទទ្វារសម្រាប់ក្លឹប Mallorca កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មី ៗ នេះ ។ អតីតកីឡាករ Liverpool រូបនេះកំពុងហ្វឹកហាត់នៅក្លឹបមួួយរបស់ La Liga ខណៈដែលគាត់សម្លឹងមើលកិច្ចសន្យាថ្មីរបស់គាត់ ។

ថ្លែងក្នុងសន្និសិទ្ធសារពត៌មានបន្ទាប់ពីការប្រកួតមិត្តភាពនេះ កីឡាករ Sturridge បាននិយាយថា៖ “គ្មានអារម្មណ៍ណាល្អជាងការស៊ុតគ្រាប់បាល់បញ្ចូលទីឡើយ ទោះពីជាការប្រកួតនេះមិនមាន fan ចូលរួមក៏ដោយ ។​”

លោកបាននិយាយបន្តទៀតថា៖ “ខ្ញុំមានអារម្មណ៍កាន់ល្អពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំពិតជាអន្ទះសារចង់លេងក្នុងការប្រកួត ដែលនឹងមិនអ្នកចូលរួមទស្សនា ដើម្បីអាចបង្ហាញពីសមត្ថភាពរបស់ខ្ញុំអោយអ្នករាល់គ្នាបានឃើញ ។​”

ប្រភព៖ tribalfootball.com

 

មតិយោបល់