Cristiano Ronaldo បានអរគុណដល់ Edinson Cavani ដែលបានលះបង់អាវលេខ ៧ របស់ Manchester United មកអោយគាត់ ។

ក្របខ័ណ្ឌ Premier League បានផ្តល់ការចាត់តាំងពិសេសដល់ United ដោយអនុញ្ញាតឱ្យអ្នកជ្រើសរើសថ្មីទាមទារយកអាវលេខ ៧ ដោយ Cavani ប្តូរទៅអាវលេខ ២១ បន្ទាប់ពីថ្ងៃផុតកំណត់នៃការចាកចេញរបស់ Daniel James ទៅ Leeds ។

ឥឡូវនេះ United បានបញ្ជាក់ជាផ្លូវការថា Ronaldo នឹងពាក់អាវលេខ ៧ នៅរដូវកាលនេះអតីតបុរសរបស់ក្រុមរៀលម៉ាឌ្រីតរូបនេះបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ Cavani ដែលបានស្ម័គ្រចិត្តផ្តល់លេខអាវដែលគាត់ពេញចិត្ត ។

Ronaldo បាននិយាយថា៖​ “ខ្ញុំមិនបានប្រាកដចិត្តទេថាតើអាចពាក់អាវលេខ ៧ ម្តងទៀតនោះទេ ។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Edi (Cavani) ចំពោះកាយវិការដ៏អស្ចារ្យមួយនេះ ។”

ប្រភព៖ tribalfootball.com

មតិយោបល់