ខ្សែប្រយុទ្ធរបស់ Manchester United លោក Cristiano Ronaldo បាននិយាយដោយការលេងសើចថាគាត់នឹងជំរុញលោក Ole Gunnar Solskjaer ក្នុងការអនុញ្ញាតិគាត់ចូលលេងចាប់ផ្តើមការប្រកួតក្នុងជំនួបជាមួយ​ Newcastle United នៅថ្ងៃសៅរ៍នេះ។

សប្តាហ៍នេះកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅទឹកដី Old Trafford ។ មានការនិយាយថាលោក Ronaldo នឹងចាប់ផ្តើមក្នុងនាមកីឡាករបម្រុង ប៉ុន្តែកីឡាករជនជាតិព័រទុយហ្កាល់អះអាងថាគាត់ត្រៀមខ្លួនរួចជាស្រេចហើយមិនចង់នៅបម្រុងនោះទេ ។

គាត់ក៏បានប្រាប់សារព័ត៌មាន MUTV ថា៖ “ខ្ញុំពិតជាភ័យសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ ប៉ុន្តែខ្ញុំចាស់ទុំហើយថែមទាំងមានបទពិសោធន៍ច្រើនជាមុនទៀត ។ ខ្ញុំនឹងជំរុញលោក Ole ដើម្បីអោយខ្ញុំចាប់ផ្តើមការប្រកួតតែម្តង ។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ!”

ប្រភព៖ tribalfootball.com

មតិយោបល់