អតីតប្រធានក្រុមបិសាចក្រហម Manchester United លោក Gary Neville បានសរសើរក្រុមតោខៀវ Chelsea ចំពោះកិច្ចព្រមព្រៀងរបស់ពួកគេជាមួយកីឡាករ Saul Niguez ។ ថ្លែងទៅកាន់ទូរទស្សន៍ Sky Sports អ្នកវិភាគរូបនេះក៏បានសរសើរខ្សែបម្រើ Saul របស់ក្រុម Atletico Madrid ។

លោក Neville បាននិយាយថា៖ “Saul គឺជាកីឡាករឆ្នើមមួយរូប ។ គាត់មានបទពិសោធជាច្រើនទាំងនៅ La Liga, Champion League និង កម្រិតអត្តជាតិ ។ នេះគឺជាស្តង់ដាររបស់ក្រុមតោខៀវ ហើយអ្នកមើលនូវអ្វីដែលពួកគេបានធ្វើក្នុងទីផ្សារកីឡាករលើនេះបានគឺពយគេធ្វើបានល្អណាស់ ។”

Chelsea បានចាប់ផ្តើមរដូវកាលដ៏ល្អ ដោយឈរនៅលេខរៀងទី ២ ក្នុងលីក ។ Thomas Tuchel និង Marcos Alonso ក៏ត្រូវបានតែងតាំងជាកីឡាករ និង អ្នកគ្រប់គ្រងឆ្នើមប្រចាំខែផងដែរ ។

លោក Neville ក៏បានបន្ដថា៖ “នោះគឺជាក្រុមដ៏ល្អ ។ គឺជាក្រុមមួយដែលត្រៀមលក្ខណៈបានគ្រប់គ្រាន់ដើម្បីឈ្នះពាន្តបន្ថែមទៀត ។ ជាមួយនឹង Saul និង Romelu Lukaku ពួកគេគឺកាន់ខ្លាំង ។”

ប្រភព៖ tribalfootball.com

មតិយោបល់