លោក ហុក សុចិត្រា អតីតកីឡាករជម្រើសជាតិ និងជាគ្រូបង្វឹកជម្រើសជាតិកីឡាបាល់ទាត់កម្ពុជាកាលពីឆ្នាំ ២០១២ ថ្លែងប្រាប់ វេបសាយ អាណាចក្រកីឡា ថា មុនជំនួបក្រុមជម្រើសជាតិកម្ពុជា និងក្រុមឥណ្ឌូនេស៊ី ឲ្យដឹងថា កីឡាករម្មាក់បានត្រឹមតែហ្វឹកហាត់មិនបានចូលរួមប្រកួតអាចធ្វើឲ្យបច្ចេកទេសរបស់គេធ្លាក់ចុះខ្លះ លោកឡើងបែបនេះក្រោយ ពីឃើញកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ចាក់ចេញពីក្លឹបបឹងកេត អេហ្វស៊ី ទៅប្រកបអាជីពជាក្លឹប Fujieda MYFC នៅប្រទេសជប៉ុន កាលពីដើមឆ្នាំ ២០១៧ កន្លងពីនេះមិនបានចូលប្រកួតសោះ។

អតីតកីឡាករឆ្នើមមានឈ្មោះបោះសម្លេងមិនចាញ់ ចាន់ វឌ្ឍនាកា កាលគ្រាដែលលោកនៅជាកីឡាករជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ទិដ្ឋភាពនៃការប្រកួត និងការហ្វឹកហាត់គឺខុសគ្នា កាលពេលកីឡាករ ចាន់ វឌ្ឍនាកា នៅប្រទេសកម្ពុជា គឺកីឡាកររូបនេះបានចូលរូមប្រកួតច្រើន ទទួលបានបទពិសោធន៍ ការដោះស្រាយនៅពេលប្រកួត និងការជួបនូវការលំបាកផ្សេងៗ ទើបធ្វើឲ្យរូបគេបង្កើនកម្រិតបច្ចេកទេសរីកចំរើនខ្លាំង ប៉ុន្តែប្រសិនបើគេទៅប្រទេសជប៉ុនហើយបានប្រកួតទៀតនោះ រូបនឹងមានភាពរីកចំរើនខ្លាំងជាងនេះនៅក្នុងស្រុកបន្ថែមទៀត ប៉ុន្តែមកទល់ពេលនេះលោកឃើញកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះមិនទាន់បានចូលរួមប្រកួតទាល់តែសោះ បានត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះ។ លោកបន្តទៀតថា នៅពេលប្រកួតកីឡាករម្មាក់ៗ ត្រូវប្រើអស់កម្លាំង សតិបញ្ញា ភាពវៃឆ្លាត ទាំងកលល្បិច ការគិត ការលេងបញ្ជូនបាល់ទៅឲ្យដៃគូ និងការស៊ុតបញ្ជូលទី ធ្វើយ៉ាងណាឲ្យបានល្អក្នុងពេលប្រកួត ប៉ុន្តែការហ្វឹកហាត់បានត្រឹមតែធ្វើឲ្យកីឡាករយល់ពីទ្រឹស្តី និងទម្រង់លេងមិនអាចមានភាពរីកចំរើនបានឡើយ។

អតីតគ្រូជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះ សូមកោតសរសើរដល់កីឡាករ ចាន់ វឌ្ឍនាកា ថាជាកីឡាករដែលមានទេពកោសល្យពីកំណើតរូបនេះ មានភាពវៃឆ្លាតជាងគេក្នុងចំណោមកីឡាករនៅក្នុងស្រុកបច្ចុប្បន្ននេះ។

គូររំលឹកផងដែរថា កីឡាករ ចាន់ វឌ្ឍនាកា បានចាកចេញពីក្លឹប បឹងកេត អេហ្វស៊ី ទៅប្រកបអាជីពនៅក្លឹប Fujieda MYFC  លីកទី៣ នៅប្រទេសជប៉ុន កាលពីដើមឆ្នាំ ២០១៧ កន្លងទៅមិនទាន់បានចូលរួមប្រកួតលក្ខណៈផ្លូវការណាមួយនៅឡើយទេ។ ប៉ុន្តែលោកត្រូវបានលោក Leodnardo Luis កោះហៅមកជួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចាញ់ក្រុមឥណ្ឌូនេស៊ី ២ ទល់នឹង ០ ប៉ុន្តែជួយក្រុមជម្រើសជាតិកម្ពុជា ឈ្នះក្រុមអាហ្គានីស្ថាន ១ទល់នឹង ០ ពាន់រង្វាន់ AFC Asian Cup 2019 កាលពីប៉ុន្មានថ្ងៃមុននេះ៕