ក្រុមជម្រើសជាតិកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ១៧៤ នៃចំណាត់ថ្នាក់ពិភពលោក FIFA Ranking សម្រាប់ខែមិថុនា ឆ្នាំ២០១៧ នេះ ខណៈកាលពីខែចាស់ឈរនៅចំណាត់ថ្នាក់លេខ១៧៥។

ចំណាត់ថ្នាក់លេខ១៧៤នេះ គឺបានសេចក្ដីថាកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ៣៧ប្រចាំទ្វីបអាស៊ី និងឈរនៅចំណាត់ថ្នាក់លេខ៨ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ជាមួយនឹងចំណាត់ថ្នាក់លេខ១៧៤ ជម្រើសជាតិកម្ពុជា មាន១០៧ពិន្ទុក្នុងដៃ ខណៈខែចាស់មាន១០៨ពិន្ទុក្នុងដៃ។

ផ្នែកខ្លះនៃតារាងចំណាត់ថ្នាក់៖

 

រូបភាព៖ cncc – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា