ពហុកីឡដ្ឋានជាតិមរតកតេជោត្រៀមខ្លួនចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 ។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកបន្ទាប់ពីការលោកស្រី ពុធ ធីតា ប្រធានគណៈកម្មការអាដហុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (អេហ្វអេហ្វស៊ី) បានធ្វើការចុះត្រួតពិនិត្យនៅទីតាំងផ្ទាល់ក្នុងពេលថ្មីៗនេះ ។

ដោយសារវិបត្តិកូវីដ ១៩ ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលពីរដង ។ ឥឡូវនេះព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ ។

ប្រទេសចំនួន ៤ រួមមានកម្ពុជា សិង្ហបុរី ថៃ និង ឥណ្ឌូនេស៊ី គឺជាបេក្ខភាពដែលចង់ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃព្រឺត្តិការណ៍មួយនេះ ។

ការចូលរួមដេញថ្លៃនឹងអនុញ្ញាតឱ្យកម្ពុជាបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មីសម្រាប់ការប្រកួតអន្តរជាតិ និង បង្កើតបទពិសោធន៍សម្រាប់ស៊ីហ្គេម ២០២៣ ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។

ប្រភព៖ khmertimeskh.com

មតិយោបល់