ក្លឹប Besiktas បានចាប់យកខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona បានសម្រេច ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានជំរុញឱ្យត្រលប់ទៅ Juventus វិញនៅទីផ្សាររដូវក្តៅ។ ប៉ុន្តែពេលនេះ Pjanic បានចូលរួមជាមួយ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ។

Besiktas បានប្រកាសពីការចុះហត្ថលេខាលើអតីតតារាឆ្នើម Juve និង Roma ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះប៉ុន្តែក្លឹបទួរគីនឹងបង់ប្រាក់ត្រឹមតែ ២,៧ លានអឺរ៉ូនៃប្រាក់ឈ្នួល ៨ លានអឺរ៉ូក្នុងមួយឆ្នាំរបស់គាត់ ។

ប្រភព៖ tribalfootball.com

មតិយោបល់