ក្រុមបិសាចក្រហម Manchester United ប្រហែលជាអាចគ្រប់លុយសម្រាប់បង់ថ្លៃឈ្នួលរបស់ Cristiano Ronaldo មុនពេលគាត់បង្ហាញខ្លួនលើកដំបូងនៅចុងសប្តាហ៍នេះដោយសារការលក់អាវបានយ៉ាងច្រើនរហូតដល់អាចបំបែកកំណត់ត្រា ។

សារពត៌មាន The Mirror បានអោយដឹងថា United អាចនឹងស្រង់ដើមវិញសម្រាប់ការវិនិយោគរបស់ពួកគេទៅលើ Ronaldo មុនពេលគាត់ចាប់ផ្តេីមប្រកួត ។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ ១២ ឆ្នាំបន្ទាប់ពីគាត់បានចាកចេញទៅ Real Madrid ។ United ត្រូវបង់ប្រាក់ឱ្យ Juventus ២០ លានផោនដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់នេះត្រឡប់មកក្លឹបវិញ ហើយពេលនេះអាចនឹងពាក់អាវលេខ ៧ វិញម្តងទៀត ។

មានរបាយការណ៍ថា ការបញ្ជាទិញអាវរបស់ Ronaldo ដ៏ច្រើនសន្ធឹករហូតដល់ United អាចចំណេញរហូតដល់អាចគ្រប់សម្រាប់បង់ថ្លៃឈ្នួលផ្ទេរ ។ ក្នុងរយះពេល ១២ ម៉ោងដំបូងនៃការប្រកាសថា Ronaldo អាចពាក់អាវលេខ ៧ នោះអាវរបស់គាត់ត្រូវបានគេទិញរហូតដល់តម្លៃ ៣២.៥ លានផោននេះយោងតាមគេហទំព័រ lovethesales.com ។

គួរបញ្ជាក់ថា Man Utd បានចរចាដើម្បីបងដំណាក់កាលដំបូងនៃប្រាក់ឈ្នួលដែលមានតម្លៃ ២.៥ លានផោន ហើយប្រាក់ចំណេញ ១០ ភាគរយនៃការលក់ ៣២.៥ លានផោនអាចគ្រប់សម្រាប់បង់ដំណាក់កាលដំបូងរួចហើយ ។

ប្រភព៖ tribalfootball.com

មតិយោបល់