ក្រុមតោខៀវ Chelsea អាចបានចុះហត្ថលេខាជាមួយ Saul Niguez នោះគឺដោយសារតែក្រុម Manchester City បានបដិសេធមិនទទួលយកខ្សែបម្រើរបស់ Atletico Madrid រូបនេះ ។

The Daily Star បាននិយាយថា ក្រុមតោខៀវ Chelsea ស្ទើរតែមិនអាចចុះកុងត្រាជាមួយ Saul Niguez បានតែចុងក្រោយអាចធ្វើទៅបានដោយសារអ្នកចាត់ការទូទៅលោក Pep Guardiola បានច្រានចោលឱកាសចុះហត្ថលេខាជាមួយគាត់សម្រាប់ក្រុម Man City ។ របាយការណ៍ក៏បានអោយដឹងទៀតថាក្រុម Atletico បានព្យាយាមដាក់ Saul ដើម្បីដោះដូរកយកកីឡាករ Bernardo Silva ។

Man City បានសម្រេចចិត្តច្រានចោលការដេញថ្លៃរបស់ពួកគេដើម្បីរក្សាទុកនៅលុយ ៤០ លានផោនខណៈដែលលោក Guardiola មិនចង់បន្ថែម Saul ទៅក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលខាងមុខនោះទេ ។

ការសម្រេចចិត្តរបស់ City បានធ្វើអោយ Chelsea មានឪកាសទទួលបានកីឡាករបន្ថែម និង អាចធ្វើអោយ Chelsea កាន់តែរីកចម្រើន ។

ប្រភព៖ tribalfootball.com

 

មតិយោបល់