លោក Dollah Salleh គ្រូ​បង្វឹក​ក្លឹប ​Pahang FA បាន​និយាយ​​ពី​មូល​ហេតុ​ជ្រើសរើស​ខ្សែ​ប្រយុទ្ធ​កំពូល​កម្ពុជា ចាន់ វឌ្ឍនាកា​ទៅ​លេង​នៅ​ក្លឹប​របស់​លោក​ដោយ​មិន​ស្ទាក់ស្ទើរ។

ក្នុង​បទ​សម្ភាសន៍​មួយ​របស់​អ្នក​សារព័ត៌មាន ​ពេល​លេង​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​ប្រទេស​ថៃ​គ្រូ​បង្វឹក​រូប​នេះ ​បាន​និយាយ​ថា​លោក​បាន​មើល​ឃើញ​សមត្ថភាព​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​កាល​ពី​២​ឆ្នាំ​មុន​មក​ម្ល៉េះ។

“​ដំបូង​ខ្ញុំ​បាន​ឃើញ​ វឌ្ឍនាកា ​លេង​កាល​ពី​២​ឆ្នាំ​មុន ​ក្នុង​ជម្រើស​ជាតិ​ ហើយ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា ​ខ្ញុំ​នឹងចុះ​កុង​ត្រា​យក​គាត់​នៅ​ថ្ងៃ​ណា​មួយ”។

“វឌ្ឍនាកា​គឺ​ជា​កីឡាករ​មាន​ជំនាញ​ពិសេស​គ្រប់​ទាំង​អស់​ គាត់​មាន​អំណោយ​ទាន​ពី​តិកនិក​លេង​របស់​ខ្លួន​ ហើយ​គាត់​ប្រើ​ប្រាស់​លឿន​ដ៏​អស្ចារ្យ​ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ គាត់​លេង​ក្នុង​កម្រិត​មួយ​ខុស​ពី​​កីឡាករ​ល្អ​ៗ​ក្នុង​តំបន់​អាស៊ាន​”។

“​នៅ ​Pahang គាត់​ត្រូវ​ការ​ធ្វើ​ការ​ធ្ងន់​ ដើម្បី​បាន​ចូល​លេង​ជម្រើស​ដំបូង គាត់​ជា​ Super Star​របស់​កម្ពុជា​​ ប៉ុន្តែ​មក​ទី​នេះ​គាត់​ត្រូវ​ចាប់​ផ្ដើម​ពី​កម្រិត​សូន្យ​ឡើង​វិញ”៕

 

រូបថត៖ Pahang FA

មតិយោបល់