កីឡាករ Andreas Christensen បានយល់ព្រមលក្ខខណ្ឌថ្មីជាមួយក្រុមតោខៀវ Chelsea ។

នេះបើយោងតាមអ្នកជំនាញផ្នែកផ្ទេរជនជាតិអ៊ីតាលី លោក Fabrizio Romano ដែលកំពុងរាយការណ៍ថាកីឡាករសញ្ជាតិដាណឺម៉ាក និង Chelsea បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការបន្តកិច្ចសន្យា ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោក Christensen នឹងផុតនៅខែមិថុនា ។

ឥឡូវនេះការរៀបចំកុុងត្រាថ្មីគឺកំពុងត្រូវបានរៀបចំបែបបទផ្លូវការ ហើយនៅសល់តែព័ត៌មានលម្អិតតូចតាចប៉ុណ្ណោះដែលត្រូវដោះស្រាយមុនពេល Christensen ចុះកិច្ចសន្យា ។

គួរបញ្ជាក់ថាខ្សែការពាររូបនេះគឺជាកីឡាករសំខាន់ម្នាក់សម្រាប់អ្នកចាត់ការទូទៅ Thomas Tuchel ចាប់តាំងពីពេលដែលគាត់ត្រូវបានការតែងតាំងជាគ្រូបង្វឹកតាំងពីខែមករាមកម្ល៉េះ ។

ប្រភព៖ tribalfootball.com

មតិយោបល់