Barcelona មិនបានចុះឈ្មោះកីឡាករ Alex Collado ទាំងសម្រាប់ក្រុមដំបូង និង ក្រុម B របស់ពួកគេឡើយ ។

សារព័ត៌មាន Sport បានរាយការណ៍ថាគាត់ជិតចុះហត្ថលេខាជាមួយ Bruges ដោយមិនបានចូលរួមក្នុងយុទ្ធនាការមុនរដូវកាលរបស់ Barca នោះទេប៉ុន្តែនៅទីបំផុតកិច្ចព្រមព្រៀងមិនអាចទៅរួច ដូចនេះគាត់ត្រូវនៅ Barcelona បន្ត ។ ជាងនេះទៅទៀតក្លឹប ២ ទៀតដែលចាប់អារម្មណ៍គាត់គឺ Sporting Braga ឬ Sheffield United ក៏បានស្ងាត់ទៅវិញដែរ ។

Collado កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ហើយរង់ចាំមើលថាតើគាត់អាចលេងនៅឯណា ។ Barca បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានកន្លែងសម្រាប់គាត់ទេ ។ គាត់ប្រហែលជាអាចនឹងបញ្ចប់នៅទួរគី ឬ រុស្ស៊ីដូចជា Pjanic ។

ប្រភព៖ tribalfootball.com

មតិយោបល់