ហេតុការណ៍ចៃដន្យមួយដែលពាក់ព័ន្ធនឹងកីឡាករ Cristiano Ronaldo បានកើតឡើងនៅមុនពេលដែលក្រុម Manchester United ជួបជាមួយក្រុម Young Boys ក្នុងក្របខ័ណ្ឌ Champions League ។

តារាសញ្ជាតិព័រទុយហ្កាល់រូបនេះបានធ្វើស៊ុតបាល់មួយជើងលាន់ដូចផ្គររន្ទះ ដោយចៃដន្យបាល់បានត្រូវសន្តិសុខម្នាក់ដួលទៅលើដីហើយត្រូវបានក្រុមគ្រូពេទ្យបាននាំយកទៅព្យាបាលភ្លាម ៗ ផងដែរ ។

Ronaldo មិនបង្អង់យូរបានរត់ទៅកន្លែងកើតហេតុដោយបានសួរសុខទុក្ខរបស់ស្ត្រីជាសន្តិសុខនោះមុននឹងត្រលប់មកទីលានវិញដើម្បីបន្តការកម្តៅសាច់ដុំមុនការប្រកួត Manchester United លើកដំបូងរបស់គាត់នៅទ្វីបអឺរ៉ុបចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០៩ ទល់នឹង Barcelona ។

គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះបានស៊ុតបាល់បើកឆាកបាន ១ គ្រាប់សម្រាប់ក្រុម Manchester United នៅកីឡដ្ឋាន Stade de Suisse ។ រូបគេក៏បានផ្តល់អោយឧកាសអ្នកគាំទ្រជាច្រើនបានថតរូបជាមួយមុនពេលការប្រកួតផងដែរ ។

ប្រភព៖ marca.com

មតិយោបល់