• 31 May, 2020
ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke ផ្លាស់ពីលីគ​កំពូល​កម្ពុជាទៅម៉ាឡេស៊ី
02Jun

ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke ផ្លាស់ពីលីគ​កំពូល​កម្ពុជាទៅម៉ាឡេស៊ី

កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Timothy Okereke បានចាកចេញពី អាស៊ីអឺរ៉ុបយូណាយធីត ទៅកាន់UiTM នៅក្របខណ្ឌលីគទី២ម៉ាឡេស៊ី ក្រោយចុះហត្ថលេខានៅរាត្រីថ្ងៃសុក្រ ទី០១ មិថុនា។

កីឡាករនីហ្សេរីយ៉ាខាងលើបានចាកចេញពីរាជធានីភ្នំពេញកាលថ្ងៃសៅរ៍ សប្ដាហ៍មុន និង ចុះកុងត្រាសម្រាប់ជើងទី០២នៅ UiTM ដែលបានទាក់ទងរូបគេដំបូងកាលដើមខែឧសភា។

គួររំលឹកផងដែរថា Timothy រកបានពីរគ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុម០៤លើក នៅរដូវកាល២០១៨ ក្រោយផ្លាស់ពីខេមបូឌានថៃហ្គឺរ ជាទីដែលរូបគេរកបាន១៧គ្រាប់ក្នុងឆ្នាំ២០១៧៕

ប្រភព & រូបភាព៖ CNCC

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង