កីឡាករដែលទើបនឹងចុះហត្ថលេខាថ្មីរបស់ Chelsea លោក Saul Niguez បានយកឈ្នះចិត្តមិត្តរួមក្រុម និង ក្រុមគ្រូបង្វឹក ។

សារព័ត៌មាន Football.london បានអោយដឹងថា Saul គឺសម្របខ្លួនបាននៅ Chelsea ហើយរួមទាំងបានផ្តល់ដំបូន្មានមិត្តរួមក្រុមដែលមានបទពិសោធន៏ខ្ពស់ជាងខ្លួននៅអំឡុងពេលហ្វឹកហាត់ដែលដឹកនាំដោយអ្នកចាត់ការ Thomas Tuchel ។ Saul ពិតជានឹងនាំមកនូវបទពិសោធន៍ជាច្រើនដល់ក្លឹបដែលបានឈ្នះ La Liga, Europa League ពីរដងនិងបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯក Champions League ក្នុងឆ្នាំ ២០១៦ ។

ដោយសារតែកីឡាករជាច្រើនរបស់ក្រុមតោខៀវ Chelsea កំពុងតែមាននៅលេងអោយក្រុមជម្រើសជាតិរៀង ៗ ខ្លននោះ វាហាក់ដូចជា​ Saul បានតួនាទីជាអ្នកដឹកនាំរួចបាត់ទៅហើយ ​។

នោះអាចជាគន្លឹះដ៏សំខាន់ដែលធ្វើអោយគាត់អាចចូលក្នុងក្រុមតោខៀវហើយឈរនៅលេខរៀងមុនលោក N’Golo Kante ឬ Jorginho ហើយក៏ជាកីឡាករល្អបំផុតម្នាក់នៅយូរ៉ូ ២០២០ ។

ប្រភព៖ tribalfootball.com

 

មតិយោបល់