កីឡាករ ចាន់ វឌ្ឍនាកា អត្តពលិក​​ផ្នែក​កីឡា​បាល់ទាត់ នៅ​ព្រឹក​ថ្ងៃ​សុក្រ នេះ​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​ក្រុមហ៊ុន​បណ្តាញសង្គម​យក្ស Facebook បាន​ទទួល​ស្គាល់​ទំព័រ (Page) របស់​ខ្លួន​​ដែល​មាន​អ្នក​ចុច Like ជាង​២០ម៊ឺននាក់ ជា​ផ្លូវការ​ហើយ។

 

[facebook url=”https://www.facebook.com/vathanaka.official/videos/1861539184107974/”]

 

បង្ហាញ​មក​ពី​ប្រទេស​ជប៉ុន កីឡាករ ចាន់ វឌ្ឍនាកា បាន​បញ្ជាក់​ខ្លឹមសារ​ថា​៖«ព្រឹក​នេះ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ដែល​ផេក​របស់​ខ្ញុំត្រូវបានទទួលស្គាល់ជាផ្លូវការ រាល់​ព័ត៌មាន និង​ សកម្មភាព​មួយ​ចំនួន​ខ្ញុំ​នឹង​ផូស (Post) ចូល​ទៅ​ក្នុង​ផេក​នេះ។ អរគុណ​ដែល​បាន like and share pageនេះ»។

សូម​បញ្ជាក់​ថា​រាល់​គណនី ឬ ទំព័រហ្វេសប៊ុក​ណាមួយ​ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​គឺ​មាន​សញ្ញា រង្វង់​មូល​ពណ៌​ខៀវ​​គូសគ្រីស​កណ្ដាល​ពណ៌​ស។ ភាគ​ច្រើន​បុគ្គល​ល្បី​ឈ្មោះ​មិន​ថា​​ផ្នែក​នយោបាយ តារា​ចម្រៀង ឬកីឡាករ-កីឡាការិនី សុទ្ធ​តែ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ទទួល​ស្គាល់​ជា​ផ្លូវការ។

វឌ្ឍនាកា ដែល​ក្លិប​បាល់ទាត់ Fujieda MYFC សមាជិក​លីគ​លំដាប់​ទី៣ របស់​ប្រទេស​ជប៉ុន (J3-League) ខ្ចី​ជើង​កាល​ពី​ដើម​ឆ្នាំ​២០១៧ នេះ​គឺ​ជា​អត្តពលិក​របស់​កម្ពុជា ទី២ ហើយ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Facebook ទទួល​ស្គាល់​ជា​ផ្លូវការ​បន្ទាប់​ពី​វីរៈកីឡាការិនី សន សៀវម៉ី ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី (Asian Games) ក្នុង​ឆ្នាំ​២០១៧ លើ​ផ្នែក​កីឡាតេក្វាន់ដូ (WTF)៕

មតិយោបល់