លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យមានការរីកច្រើនដូចបណ្តាប្រទេសផ្សេងៗ នោះ យើងត្រូវកង្កើតសាលាបាល់ទាត់ ឲ្យបានទូទាំង ២៥ខេត្ត រាជធានី នឹងមានហ្វឹកហាត់ត្រឹមត្រូវ ព្រមទាំងឲ្យពួកមានប្រកួតជារៀងរាល់សប្តាហ៍  ក្នុង១ឆ្នាំ ឲ្យបាន ៧ ទៅ ៨ខែ ទើបធ្វើវិស័យកីឡាបាល់ទាត់យើងមានរីកចម្រើនឆាប់រហ័ស ។

ប្រសិនមិនធ្វើបែបនេះ កីឡាករមានតែការហ្វឹកហាត់ មិនមានការប្រកួតនោះ ស្មើនឹងមិនមានការរីកចម្រើនអ្វីឡើយ។ ប៉ុន្តែការធ្វើបែបនេះ សហព័ន្ធមានការលំបាកផ្នែកហិរញ្ញវត្ថុ ដោយត្រូវចំណាយថវិកាច្រើនសម្រាប់រៀបចំ ក្នុង១ឆ្នាំៗ ៤ ទៅ ៥លានដុល្លារ បើធៀបទៅនឹងបណ្តាប្រទេសចំនួនចំណាយថវិការហូតទៅ ៥០ ទៅ ៦០លានដុល្លារ ឯណោះ ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់របស់ពួកគេ។

អគ្គលេខាធិការស្តី បន្ថែមថា ក្រោមការដឹកនាំរបស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានខិតខំស្វែងរកដៃគូ ឧបត្ថម្ភ ក៏ជាសប្បុរសជនជួយគាំទ្រ ដើម្បីបណ្តុះបណ្តាលកីឡាករថ្នាល់ ឲ្យធំ ខ្លាំង និងឲ្យក្រាស បានរឹងមាំ ទាំងផ្នែហេត្ថារចនាសម្ពន្ធ នឹងផ្នែកធនធានបច្ចេកទេសឲ្យបានល្អ  និងរៀបចំការប្រកួតរបស់ពួកគេដូច ការប្រកួតលីគកំពូលកម្ពុជាដែរ ហើយទាំងនេះជាមហិច្ចតាដ៏ធំធេងណាស់របស់សហព័ន្ធ ក្នុងការចំណាយថវិកាដ៏ច្រើនលើសលប់បែបនេះ ។

លោនបានពន្យលថា ប្រសិនបើយើងមិនមានការបណ្តុះបណ្តាលកីឡាករថ្នាលតាំងពីតូចៗ​ ទេ ទៅថ្ងៃអនាគតវិស័បាល់ទាត់របស់យើងមិនអាចមានរីកចម្រើនដូចបណ្តាប្រទេសនានាឡើយ ។ ជាក់ស្តែងកីឡាករអាយុក្រោយ ១៥ឆ្នាំ ដែលភាគច្រើនចេញពីថ្នាល សាលាបាល់ទាត់បាទី ចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិកន្លងមក ប្រកួតមិនសូវចាញ់គេប៉ុន្មានទេ ហើយថ្មីៗនេះ ពួកគេប្រកួតជាមួយប្រទេសវៀតណាម ចាញ់ ២ ទល់នឹង ១ ក៏ពិតមែន ប៉ុន្តែកម្ពុជាអាចរកគ្រាប់បាល់នាំមុខមុន និងប្រកួតឈ្នះ ប្រទេសហ្វីលីពិន ៤ ទល់នឹង ០ ទៀត នេះមិនមែនរឿងចៃដន្យឡើយ ប៉ុន្តែបើជម្រើសរើសជាតិឈុតធំអាចនឹងមានបាល់ហេងច្រើន។

សម្រាប់ប្រជាជនហ្វីលីនពីនថ្នាលកីឡាកររបស់ពួកគេក៏មិនចាញ់កម្ពុជាប៉ុន្មានដែរ មានការងបណ្តុះបណ្តាលកីឡាករតាំងពីតូចៗ ដូចគ្នា ប៉ុន្តែប្រសិនបើយើងបន្តឲ្យពួកគេមានប្រកួតពី ១ឆ្នាំ ទៅឆ្នាំ១ រហូតដល់ជម្រើសជាតិឈុតធំ ប្រកួតជាប់ ជាប្រចាំ នឹងទទួលបានការហ្វឹកហាត់ត្រឹមត្រូវនោះ វិស័យកីឡាបាល់ទាត់កម្ពុជា និងមានការរីកចម្រើនឆាប់រហ័សជាមិនខាន និងមានធនធានកីឡាករគ្រប់គ្រាន់ ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

មតិយោបល់