ការ​ចាប់ឆ្នោត​ពាន​រង្វាន់​យុវជន​អាស៊ី​វ័យ​ក្រោម​១៦​ឆ្នាំ​(AFC U-16 Championship​2018បាន​ចាប់​ឆ្នោត​រួច​រាល់​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។​

ក្នុង​តំបន់​អាស៊ាន​មាន​៤​ក្រុម​ដែល​ជាប់​ទៅ​លេង​នៅ​វគ្គ​នេះ​មាន​ដូច​ជា​ ថៃ វៀតណាម ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។​ចំណែក​កម្ពុជា​បាន​ធ្លាក់​ចេញតាំង​ពី​វគ្គជម្រុះ​ដំបូង​ដែល​ម្ចាស់​ផ្ទះ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ុងហ្គោលី​មក​ម៉្លេះ។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០​កញ្ញា​ដល់​០៧​តុលា​ឆ្នាំ​២០១៨។​ខាង​ក្រោម​ជា​តារាង​នៃ​ការ​ចាប់​ពូល​ទាំងអស់៖