Pahang FA បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន ​Malaysia Cup ហើយ​ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ខ្លាំង ​Johor Darul Ta’zim ក្នុង​លទ្ធផល​ទាំង​ពីរ​ជើង​៣​ទល់​០​។

បី​គ្រាប់​របស់​ក្រុម​លោក​ Dollah Salleh រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Patrick Cruz ៣​គ្រាប់​ម្នាក់​ឯង ​ខណៈ​ចាន់ វឌ្ឍនាកា​លេង​ពេញ​៩០​នាទី​តែ​ម្ដង។

ចំណែក​មួយ​គូ​ទៀត​ក្រុម ​PKNP ក៏​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ​ដែរ​ ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ Felda United ១​ទល់​២។ ក្នុង​ការ​ប្រកួត​នេះ​មិន​មាន​ឈ្មោះ​កែវ ​សុខផេង​សូម្បី​តែ​បម្រុង​។

ដូច​នេះ​មាន​ន័យ​ថា​ក្រុម​ Pahang របស់​ចាន់ វឌ្ឍនាកា ​នឹង​ត្រូវ​ជួប​ក្រុម​កែវ សុខផេង​ KPNP ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​ Malaysia Cup នេះ៕