• 17 Nov, 2019
Mario Mandzukic៖ Luka Modric សមនឹងឈ្នះ​ពានបាល់​មាសនៅ World Cup ឆ្នាំ​នេះ
10Jul

Mario Mandzukic៖ Luka Modric សមនឹងឈ្នះ​ពានបាល់​មាសនៅ World Cup ឆ្នាំ​នេះ

ខ្សែប្រយុទ្ធ Mario Mandzukic បាន​លើក​ឡើង​ថា ប្រធានក្រុម​ជម្រើស​ជាតិ​ក្រូអាត​ Luka Modric មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​បាល់មាស (Golden Ball) នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

សមាជិករបស់ Juventus បានបន្ថែមថា៖ “ខ្ញុំ​ស្គាល់ Luka ច្រើន​ឆ្នាំ​មក​ហើយ មិន​ត្រឹម​តែ​ក្នុង​ជម្រើស​ជាតិ​ទេ។ គេ​ខិតខំ​ប្រឹងប្រែង​​ណាស់​ទម្រាំ​ដល់​ចំណុច​នេះ។ គេ​គឺ​ជា​ប្រធាន​ក្រុម​និង​អ្នក​ដឹកនាំ។ ប្រសិន​បើ​ក្រុម​ឈាន​ដល់​លទ្ធផល​ល្អ​ គេ​គួរ​តែ​ទទួល​បាន​បាល់​មាស”។

Luka Modric គឺ​ជា​កីឡាករ​នាំ​លេង​ដ៏​សំខាន់​រុញ​ច្រាន​​ក្រូអាត​ឡើង​មក​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup​ ឆ្នាំ​នេះ ដោយ​នឹង​ត្រូវ​ប៉ះ​អង់គ្លេស​នៅ​ថ្ងៃ​ស្អែក​​ក្នុង​​ទីក្រុង Moscow។

គួរបញ្ជាក់ថា Golden Ball គឺជាពានរង្វាន់សម្រាប់កីឡាករ​ដែល​លេង​ល្អ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ខណៈកាល​ពី​ឆ្នាំ​២០១៤ Lionel Messi ជា​អ្នក​ទទួល​បាន​ពានរង្វាន់ខាងលើ​នេះ។

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង