ក្រុម​ជម្រើស​ជាតិ​ក្រូអាត​​បាន​វាយ​​បក​យក​​លើ​ក្រុម​តោ​កំណាច​អង់គ្លេស​ដើម្បី​​​បង្កើត​ប្រវត្តិ​សាស្ត្រ​​​​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ​​ បន្ទាប់​ពី​ឈ្នះ​ដោយ​លទ្ធផល​ ២-១ ​រយៈ​ពេល​១២០​នាទី​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ខ្សែការពារ Kirien Trippier គឺជាអ្នកស៊ុតបើកឆាកឲ្យអង់គ្លេសនៅវគ្គទី១ ខណៈខ្សែបម្រើ Ivan Perisic រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៦៨ ដោយចប់​៩០​នាទី​ស្មើ​គ្នា ១-១ ដែល​តម្រូវ​ថែម​ម៉ោង​១៥នាទី​ពីរ​ដង។

ការ​ថែម​ម៉ោង​១៥​នាទី​​លើក​ទី​១​​នៅ​តែ​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា បើ​ទោះ​បី​ជា​ក្រុម​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ចូល​ដូច​គ្នា។ ១៥​នាទី​ចុង​ក្រោយ​ទើប​មាន​គ្រាប់​​បាល់​កើត​ឡើង​ បន្ទាប់​ពី​ក្រូអាត​បាន​វាយ​សម្រុក​ដោយ​​ខ្សែ​ប្រយុទ្ធ Mario Manzukic បាន​ក្លាយ​ជា​វីរបុរស​​ឲ្យ​ក្រូអាត​ក្នុង​ការ​ស៊ុត​ចូល​ទី​អង់គ្លេស​នៅ​នាទី​​១០៩​ដើម្បី​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​មាន់​គក​បារាំង៕

ទស្សនាវីដេអូ៖