ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។

៤៥នាទីដំបូងនាទីលាន Saint Petersburg ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។

យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ Antoine Griezmann លើកពីជ្រុងខាងស្តាំ ហើយ Sumuel Umtit លោតតែតចូលទីបានសម្រេច។

បន្ទាប់ពីត្រូវនាំមុខ ក្រុមលោក Roberto Martinez បានប្រឹងវាយលុកទៀត  ប៉ុន្តែនៅតែគ្មានសំណាងដដែល ដ្បិតរបាំងការពាររបស់បារាំងពិតជាល្អ។ ទីបំផុតបាល់តែ១គ្រាប់ខាងលើ ជួយអោយក្រុមមាន់គកឡើងវគ្គផ្តាច់ព្រ័ត្រដោយជោគជ័យ។

ក្រុមជើងឯកពិភពលោកឆ្នាំ១៩៩៨ ត្រូវរង់ចាំក្រុមឈ្នះរវាងអង់គ្លេសនិងក្រូអាតដែលការប្រកួតរវាងក្រុមទាំងពីរដំណើរការនៅ ម៉ោង១រំលងអាធ្រាតយប់នេះ ដោយមានផ្សាយបន្តផ្ទាល់ លើ CBS ផងដែរ៕

ទស្សនាវីដេអូហាយឡាយ៖