• 15 Nov, 2019
ឪពុក Ozil ចង់ឲ្យកូនចូលនិវត្តន៍ក្រោយទទួលការរិះគន់ខ្លាំងរឿងអាល្លឺម៉ង់ធ្លាក់ចេញពី World Cup
09Jul

ឪពុក Ozil ចង់ឲ្យកូនចូលនិវត្តន៍ក្រោយទទួលការរិះគន់ខ្លាំងរឿងអាល្លឺម៉ង់ធ្លាក់ចេញពី World Cup

ឪពុករបស់ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី បន្ទាប់ពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។

អតីតសមាជិក Werder Bremen និង Real Madrid ខាងលើបានត្រូវអ្នកគាំទ្រជាច្រើនរិះគន់យ៉ាងខ្លាំង ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គបន្ទាប់ ក្រោយពីចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល។

លោក Mustafa ដែលជាឪពុករបស់ Ozil បាននិយាយឲ្យដឹងថា៖ “បើលោកជា Ozil វិញ លោកនឹងឈប់បង្ហាញខ្លួនឲ្យជម្រើសជាតិអាល្លឺម៉ង់ទៀតហើយ ដោយសារតែការរិះគន់នេះវាពិបាកនឹងទទួលយកណាស់។ កូនរបស់លោកបានក្លាយទៅជាគោលដៅនៃការរិះគន់របស់អ្នកគាំទ្រទៅហើយ ដោយសារតែពេលអាល្លឺម៉ង់ឈ្នះ ពួកគេបានសរសើរអំពីការសហការណ៍ជាក្រុម ប៉ុន្តែដល់ជម្រើសជាតិចាញ់ ពួកគេបានបន្ទោសថា Ozil គឺជាហេតុផលដែលធ្វើឲ្យជម្រើសជាតិទាំងមូលបរាជ័យ។”

គួរឲ្យដឹងថា Mesut Ozil បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បានចំនួន៩២ប្រកួត ដោយស៊ុតចូលបាន២៣គ្រាប់ ហើយក្នុងរយៈពេល៩ឆ្នាំនេះ រូបគេបានរួមចំណែកជួយឲ្យក្រុមរហស្សនាមឥន្រ្ទីដែកឈ្នះពានរង្វាន់ FIFA World Cup កាលពីឆ្នាំ២០១៤ នៅទឹកដីប្រទេសប្រេស៊ីលផងដែរ។

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង