• 16 Nov, 2019
សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ
10Jul

សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ

សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

បុរស​សញ្ជាតិ​អាហ្សង់ទីន​ ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​កាល​ពី​ ខែ​ឧសភា ឆ្នាំ​មុន​ ជួយ​ក្រុម​បាន​កៅអី​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​ និង​ឆ្លង​ផុត​វគ្គ​ចែក​ពូល។ រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​លោក​ដឹកនាំ​ក្រុម​​បាន​១៥​ប្រកួត​ ឈ្នះ​៧​ប្រកួត​ ស្មើ​៤ និង​ចាញ់​៤លើក។

គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវ​មាន​ភារកិច្ច​មួយ​ទៀត​ដឹកនាំ​ក្រុមជម្រើសជាតិអាហ្សង់ទីន​អាយុ​ក្រោម​២០​ឆ្នាំ​ប្រកួត​ពាន​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​។​​

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង