• 16 Nov, 2019
ប្រេស៊ីលចង់ឱ្យគ្រូបង្វឹក Tite ដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2022
10Jul

ប្រេស៊ីលចង់ឱ្យគ្រូបង្វឹក Tite ដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2022

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។

CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។

លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង