ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងចំណាត់ថ្នាក់ពីលេខ១៦៨ ដល់១៦៦ ក្នុងតារាងចំណាត់ថ្នាក់ពិភព​លោក ប្រចាំខែមិថុនា នេះ ដោយតាមតារាងចំណាត់ថ្នាក់ FIFA។

ដូច្នេះកម្ពុជាបន្តឈរលើ​ក្រុមរួមតំបន់អាស៊ីអាគ្នេយ៍ ចំនួន៥ទៀត គឺ សឹង្ហបុរី (១៦៩), ម៉ាឡេស៊ី (១៧១), ឡាវ (១៧៨), ទីម័រខាងកើត (១៩០) និង ប្រ៊ុយណេ (១៩៥)។

ចំណែក៤ប្រទេសនៅតំបន់អាស៊ានដែលស្ថិតលើកម្ពុជា មាន វៀតណាម (១០២), ហ្វីលីពីន (១១៥), ថៃ (១២២) និង ឥណ្ឌូនេស៊ី (១៦៤)។