• 17 Nov, 2019
វិសាខា​ស៊ីណាហ្គា​៣គ្រាប់ ខណៈបឹងកេង​ឡើង​ឈរ​លើ​កំពូលតារាងក្រោយឈ្នះថៃហ្គឺរ (មានវីដេអូ)
02Jun

វិសាខា​ស៊ីណាហ្គា​៣គ្រាប់ ខណៈបឹងកេង​ឡើង​ឈរ​លើ​កំពូលតារាងក្រោយឈ្នះថៃហ្គឺរ (មានវីដេអូ)

ក្រុម​ការពារ​តំណែង​ជើង​ឯក​បឹងកេត​បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​​ក្នុង​សប្តាហ៍​ទី​៨​​​ បន្ទាប់​ពី​​ណាហ្គាវើល​បាន​​ស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ​​ដោយ​ថ្វី​ជើង​សមាជិក​ថ្មី​វិសាខា។

 

ក្នុងជំនួបកាលពីម្សិលមិញ បឹងកេត​ទទួល​បាន​៣​ពិន្ទុ​​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ​ដោយ​លទ្ធផល​ ៤-០។ ៤​គ្រាប់​របស់​បឹងកេត​​ធ្វើ​បាន​សម្រេច​ដោយ​ Maycon ​២​គ្រាប់​ Omogba និង​ Gbenga រក​បាន​១​គ្រាប់​ម្នាក់​។ គិត​ត្រឹម​សប្តាហ៍​នេះ​បឹងកេត​មិន​ទាន់​ស្គាល់​​ពាក្យ​បរាជ័យ​ឡើយ​គឺ​ឈ្នះ​ និង​ស្មើ​២​ប្រកួត​ដោយ​ឡើង​ទៅ​ឈរ​លើ​កំពូល។

ដោយឡែក ណាហ្គាវើល​​​បាន​ស្គាល់​បរាជ័យ​​ជា​លើក​ដំបូង​​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​ពី​ត្រូវ​សមាជិក​លីគ​ថ្មី​វិសាខា​ស៊ុត​បំប៉ោង​សំណាញ់​៣​គ្រាប់​។ ៣​គ្រាប់​របស់​វិសាខា​រក​បាន​ដោយ​ខ្សែ​បម្រើ​ការពារ​ រស់ សំអឿន​ ២​គ្រាប់​ និង​ សាន គឹមហេង​ ១​គ្រាប់។ ការ​បរាជ័យ​ជា​លើក​ដំបូង​នេះ​ហើយ​ដែល​​នាំ​ឲ្យ​បឹងកេតមាន​២០​ពិន្ទុ​​ហក់​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​ជា​បណ្តោះ​អាសន្ន ខណៈ​ណាហ្គាវើល​មាន​១៩​ពិន្ទុ​ស្ថិត​នៅ​លេខ​២ ហើយ​វិសាខាឡើង​ទៅ​ឈរ​លេខ​៣​មាន​១៦​ពិន្ទុ។

ចំណែក​មួយ​គូ​ទៀត​​ថ្ងៃ​សៅរ៍​នេះ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ និង​អាស៊ី​អឺរ៉ុប បាន​ចែក​គ្នា​១​ពិន្ទុ​ម្នាក់ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ស្មើ​គ្នា​ ១-១៕

ទស្សនាវីដេអូហាយឡាយ៖ 

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង