• 13 Dec, 2019
ម្ចាស់ក្លិបថ្មីបឹងកេតដាក់គោលដៅរកដីធ្វើកីឡដ្ឋានឲ្យបានមុនខែកក្កដា
05Jun

ម្ចាស់ក្លិបថ្មីបឹងកេតដាក់គោលដៅរកដីធ្វើកីឡដ្ឋានឲ្យបានមុនខែកក្កដា

លោកស្រី ពុធ ធីតា ម្ចាស់ថ្មីក្លិបបឹងកេត ឲ្យដឹងថា បច្ចុប្បន្ន លោកស្រី និង ក្រុមគ្រួសារ ព្រមទាំងសហការី កំពុងខ្នះខ្នែងស្វែងរកដីឲ្យបានមុនការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខ ដើម្បីទុកសង់កីឡដ្ឋានផ្ទាល់ខ្លួន។

អ្នកជំនួញខាងលើបង្ហើបថា ក្រុមការងារលោកស្រីបានពិនិត្យនៅទីតាំងមួយចំនួន តែមិនទាន់សម្រេចចិត្តនៅឡើយទេ។ លោកស្រី ពុធ ធីតា ឲ្យដឹងបែបនេះ ៖ “ថាធ្វើម៉េចឲ្យបានមុនបោះឆ្នោតហ្នឹងឯង ពីព្រោះអីស្តាតយើងធ្វើមិនមែនចេះតែធ្វើងាយៗទេ ព្រោះត្រូវអស់ដើមទុនច្រើន ហើយក្នុងចំណោមពីរឆ្នាំនេះគឺយើងនឹងប្រឹងប្រែងធ្វើឲ្យស្តាតមួយចេញជារូបរាងតែម្ដង តែឥឡូវយើងធ្វើម៉េចឲ្យបានដីមុនបោះឆ្នោតសិន”។

លោកស្រីបន្ថែមថា មានបំណងចង់បានដីប្រមាណទំហំចាប់ពី២ហិចតាឡើងទៅសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពោលគឺមិនត្រឹមតែទីលានបាល់ទាត់មួយប៉ុណ្ណោះទេ។ គួរដឹងដែរថា លោកស្រី ពុធ ធីតា ព្រមទាំងស្វាមី និង សហការី លោក ហូ សិទ្ធីវ័ន ក៏ដូចជា លោក បែ មករា អ្នកចាត់ការ បានឈានជើងចូលដឹកនាំក្លិបបឹងកេត ជាផ្លូវការ កាលថ្ងៃទី០១ ខែឧសភា កន្លងទៅ៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង