• 31 May, 2020
Son Heung-Min នឹង​នាំ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​របស់​​ Lewandownski
12Mar

Son Heung-Min នឹង​នាំ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​របស់​​ Lewandownski

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​ Tottenham កីឡាករ​ Son Heung Min នឹង​នាំ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ប្រកួត​មិត្តភាព​មុន​World Cup ​នៅ​ចុង​ខែ​នេះ​ជាមួយ​ជម្រើស​ជាតិ​២​នៅ​អឺរ៉ុប។

ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​២៣​នាក់​របស់​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង ​ដែល​ដឹកនាំ​ដោយ​លោក Shin Tae-Yong ហើយ​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ។ ក្រុម​មាន​មូលដ្ឋាន​នៅ​ឧបទ្វីប​កូរ៉េ​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥៨​នៃ FIFA Ranking នឹង​ត្រូវ​ជួប​ក្រុម​អៀរឡង់​ខាង​ជើង​ដែល​ឈរ​ចំណាត់​ថ្នាក់​ទី​២៦​ក្នុង​ទី​ក្រុង​បែលហ្វាស​នៅ​ថ្ងៃ​ទី​២៤​មីនា​ មុន​ពេល​ជួប​ក្រុម​លេង​៧​ពិភពលោក​ប៉ូឡូញ​ក្នុង​ទី​ក្រុង​ Chorzow នៅ​៥​ថ្ងៃ​បន្ទាប់។

ជំនួប​ទាំង​នេះ​នឹង​ជា​ការ​សាកល្បង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ខ្លា​នៅ​អាស៊ី​មួយ​នេះ​មុន​ពេល​ជួប​អាល្លឺម៉ង់​ មិកស៊ិក​និង​ស្វីស​ក្នុង​FIFA World Cup 2018ក្នុង​ទី​ក្រុង​ម៉ូស្គូ​នៅ​ខែ​មិថុនា។ Son រក​បាន​៧​គ្រាប់​ក្នុង​ចំណោម​៤​ប្រកួត​ចុង​ក្រោយ គ្រប់​ការ​ប្រកួត​ឲ្យ​ក្រុម​មាន់ខ្នាយមាស​រួម​ទាំង​ពីរ​គ្រាប់​ទល់​នឹង​ក្រុម​ Bournemouth ក្នុង ​Premier League កាល​ពី​ម្សិលម្ង៉ៃ។

កូរ៉េ​ខាងត្បូង​មិន​ដែល​ជួប​អៀរឡង់​ខាងជើង​ទេ​ពី​មុន​មក​ ហើយ​ក្រុម​មួយ​នេះ​ធ្លាប់​ជួប​​ក្រុម​ប៉ូឡូញ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​World Cup 2002 ។​កាល​នោះ​ម្ចាស់​ផ្ទះ​កូរ៉េខាងត្បូង​បាន​យក​ឈ្នះ​ក្រុម​មក​ពី​ទ្វីប​អឺរ៉ុប​ខាង​កើត​ដោយ​លទ្ធផល​២​ទល់​០​ហើយ​វា​ក៏​ជ័យជម្នះ​ដំបូង​របស់​កូរ៉េ​ខាងត្បូង​ផង​ដែរ៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង