• 13 Dec, 2019
​អូស្ត្រាលី​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ត្រៀម​មិត្តភាព​មុន World Cup មាន​កីឡាករ​៤​នាក់​អត់​ដែល​ជាប់​សោះ
14Mar

​អូស្ត្រាលី​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ត្រៀម​មិត្តភាព​មុន World Cup មាន​កីឡាករ​៤​នាក់​អត់​ដែល​ជាប់​សោះ

លោក Bert van Marwijk គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អូស្រ្តាលី​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ប្រកួត​​មិត្តភាព​មុន​World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ​និង​ជម្រើស​ជាតិ​ន័រវែស​ដោយ​មាន​កីឡាករ​វ័យ​ក្មេង​៤​នាក់ ​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ពី​សោះ។

ដំបូង​ឡើយ​ ​Van Marwijk បាន​ប្រមូល​ផ្ដុំ​កីឡាករ​២៩​នាក់​តែ​បញ្ជី​មិត្តភាព​នេះ​កាត់​បី​នាក់​ចេញ​សល់​២៦​នាក់​ ហើយ​កីឡាករ​៤រូប​ដែល​មិន​ធ្លាប់​ជាប់​ពី​មុន​នោះ​នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុងក្រោយ។

កីឡាករ​ទាំង​បួន​នាក់​គឺ៖ Andrew Nabbout, Dimitri Petratos, Aleksandar Susnjar និង Danny Vukovic ។កីឡាករ​បី​នាក់​ដែល​កាត់​ចេញ​មាន​ Mitchell Langerak, Alex Gersbach និង Jamie Maclaren។ ក្នុង​ពិធី​បង្ហាញ​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា​៖

ខ្ញុំ​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​បាន​នៅ​​ជាមួយ​កីឡាករ​ហើយ​ធ្វើ​ការ​ជាមួយ​ពួក​គេ​ជា​លើក​ដំបូង​និង​ស្គាល់​ពួក​គេ​ឲ្យ​បាន​ច្បាស់។​យើង​ត្រូវ​តែ​ជឿជាក់​ឲ្យ​កាន់​តែ​ខ្លាំង​ពី​ការ​ប្រមូលផ្ដុំ​សម្រាប់​២​សប្ដាហ៍​ទៀត​ពី​ព្រោះ​ពេល​វេលា​របស់​យើង​មាន​កំណត់”។

“ មិត្ត​ភាព​ជាមួយ​ន័រវែស​និង​កូឡុំប៊ី​នឹង​សំខាន់​សម្រាប់​យើង​ប៉ុន្តែ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ប្រឹងប្រែង​និង​ស្គាល់​ពី​កីឡាករ​ទាំងអស់​ទាំង​គ្រូ​បង្វឹក​និង​បុគ្គលិក​ចាប់​ពី​ថ្ងៃ​ដំបូង​ពិត​ជា​សំខាន់​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ឡុងដុង”។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់៖

GOALKEEPERS

Mat Ryan (Brighton and Hove Albion FC, England), Danny Vukovic (KRC Genk, Belgium), Brad Jones (Feyenoord, Holland)

DEFENDERS

Aziz Behich (Bursaspor, Turkey), Milos Degenek (Yokohama F. Marinos, Japan), Matthew Jurman (Suwon Bluewings, Korea), James Meredith (Millwall, England), Josh Risdon (Western Sydney), Trent Sainsbury (Grasshoppers Zurich, Switzerland), Aleksandar Susnjar (FK Mlada Boleslav, Czech Republic), Bailey Wright (Bristol City, England)

MIDFIELDERS

Josh Brillante (Sydney FC), Mile Jedinak (Aston Villa, England), Jackson Irvine (Hull, England), Massimo Luongo (Queens Park Rangers, England), Mark Milligan (Al Ahli, Saudi Arabia), Aaron Mooy (Huddersfield, England), Tom Rogic (Celtic, Scotland), James Troisi (Melbourne Victory)

ATTACKERS

Tim Cahill (MIllwall, England), Tomi Juric (FC Luzern, Switzerland), Robbie Kruse (Bochum, Germany), Mattew Leckie (Hertha Berlin, Germany), Andrew Nabbout (Urawa Red Diamonds, Japan), Nikita Rukavytsya (Maccabi Haifa, Israel), Dimitri Petratos (Newcastle Jets)

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង