• 13 Dec, 2019
បង់ក្លាដែស​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ SAFF Suzuki Cup 2018
20Apr

បង់ក្លាដែស​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ SAFF Suzuki Cup 2018

ក្រុម​ទាំង​៧​ដែល​ស្ថិត​ក្នុង​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាងត្បូង​ South Asian Football Federation (SAFF)បាន​ដឹង​ពី​គូ​ប្រកួត​របស់​ខ្លួន​រួច​ទៅ​ហើយ​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​ SAFF Suzuki Cup ឬ​ក៏​ពាន​ SAFF Championship 2018 ក្រោយ​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​ម្ចាស់​ផ្ទះ​បង់ក្លាដែស​ស្ថិត​ក្នុង​ពូល​A ត្រូវ​ជួប​ក្រុម​ នេប៉ាល់ ប៉ាគីស្ថាន​ និង​ប៊ូតង់​ខណៈ​ពូល​B មាន​ឥណ្ឌា ម៉ាល់ឌីវ​និង​ស្រីលង្កា។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ខាង​មុខ​​ ខណៈ​ឥណ្ឌា​ជា​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ប៉ុន្តែ​ម្ចាស់​ផ្ទះ​បង់ក្លាដែស​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លើក​ពាន។

 

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង