• 13 Dec, 2019
ជប៉ុន​កោះហៅ​ Honda ចូល​ជម្រើស​ជាតិ​វិញ​តែ​កីឡាករ​ល្បី​ៗ​ច្រើន​នាក់​គ្មាន​ឈ្មោះ
16Mar

ជប៉ុន​កោះហៅ​ Honda ចូល​ជម្រើស​ជាតិ​វិញ​តែ​កីឡាករ​ល្បី​ៗ​ច្រើន​នាក់​គ្មាន​ឈ្មោះ

ខ្សែ​បម្រើ​ Keisuke Honda ត្រូវ​បាន​គ្រូ​បង្វឹក​កោះហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​វិញ​ ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាលី ​និង​ជម្រើស​ជាតិ​អ៊ុយក្រែន​​ក្នុង​ប្រទេស​បែលហ្សិក​ចុង​ខែ​នេះ។

កីឡាករ​វ័យ​៣១​ឆ្នាំ​កំពុង​លេង​ឲ្យ​ក្លឹប​ Pachuca របស់​មិកស៊ិក​ ហើយ​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​ឲ្យ​ជម្រើស​ជាតិ​គឺ​លេង​ទល់​នឹង​អារ៉ាប៊ីសាអូឌីត​កាល​ពី​ខែ​តុលា។ ខ្សែ​បម្រើ​ប្រយុទ្ធ​ Takashi Usami របស់​ក្លឹប​ Augsburg ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ Fortuna Dusseldorf និង​ខ្សែ​បម្រើ​ក្លឹប​ FC Tokyo កីឡាករ​ Shoya Nakajima ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ព័រទុយហ្គាល់​ Portimonense ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​របស់​លោក Vahid Halihodic​ ផង​ដែរ។

ចំណែក​ខ្សែ​ប្រយុទ្ធ​ក្លឹប ​Leicester City កីឡាករ​ Shinji Okazaki ដែល​ទើប​តែ​ជា​ពី​របួស​ជង្គង់​កាល​ពី​ថ្មីៗ​នេះ ​គ្មាន​ឈ្មោះ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ខាង​លើ​ឡើយ។ កីឡាករ​ដែល​គ្មាន​ឈ្មោះ​លេង​ឲ្យ​ជម្រើស​ជាតិ​ជប៉ុន​ដទៃ​ទៀត​មាន៖ Maya Yoshida របស់​ Shouthampton របួស​ជង្គង់​និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ Dortmundកីឡាករ Shinji Kagawa របួស​កែង​ជើង​។ លោក Halilhodic ក៏​ធ្លាប់​ធីប​ចោល​ Kagawa, Okazaki និង ​Honda កាល​លេង​មិត្តភាព​ជាមួយ​ប្រេស៊ីល​ និង​បែលហ្សិក​កាល​ពី​ខែ​វិច្ឆិកា។

ជប៉ុន​នឹង​ត្រូវ​ជួប​កូឡុំប៊ី សេណេហ្គាល់​និង​ប៉ូឡូញ​ក្នុង​ពូល​ H សម្រាប់​ព្រឹត្តិការណ៍​ World Cup ក្នុង​ប្រទេស​រុស្សី​ឆ្នាំ​នេះ។​ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់៖

Goalkeeper: Eiji Kawashima, Masaaki Higashiguchi, Kosuke Nakamura

Defenders: Yuto Nagatomo, Tomoaki Makino, Masato Morishige, Tomoya Ugajin, Hiroki Sakai, Shintaro Kurumaya, Gen Shoji, Wataru Endo, Naomichi Ueda

Midfielders: Makoto Hasebe, Hotaru Yamaguchi, Ryota Morioka, Gaku Shibasaki, Ryota Ohshima, Kento Misao

Forwards: Keisuke Honda, Yu Kobayashi, Yuya Osako, Genki Haraguchi, Takashi Usami, Kenyu Sugimoto, Yuya Kubo, Shoya Nakajima

 

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង