• 17 Nov, 2019
កីឡាករ​វ័យក្មេង​ម្នាក់​របស់​ ​Dortmund ត្រូវ​ហាម​មិន​ឲ្យ​ញាក់​ស៊ី​ប្រឡោះ​ជើង​សិស្ស​ច្បង​អំឡុង​ពេល​ហ្វឹកហាត់
21Mar

កីឡាករ​វ័យក្មេង​ម្នាក់​របស់​ ​Dortmund ត្រូវ​ហាម​មិន​ឲ្យ​ញាក់​ស៊ី​ប្រឡោះ​ជើង​សិស្ស​ច្បង​អំឡុង​ពេល​ហ្វឹកហាត់

កីឡាករ​វ័យ​ក្មេង​របស់​ Borussian Dortmund​ ខ្សែ​ប្រយុទ្ធ Jadon Sancho ត្រូវ​បាន​ព្រមាន​ អំពី​ការ​ប្រើ​ជំនាញ​ញាក់​បាល់​ស៊ី​ប្រឡោះ​ជើង​អំឡុង​ពេល​ហ្វឹកហាត់ ​បន្ទាប់​ពី​មាន​ការ​ខឹង​សម្បារ​ពី​មិត្ត​រួម​ក្រុម​។

អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ប្រសើរ​ជាង​នេះ ​​ហើយ​អ្នក​មាន​អារម្មណ៍​ថា​ពិត​ជា​អស្ចារ្យ​ ពេល​អ្នក​ញាក់​ស៊ី​ប្រឡោះ​ជើង​គូរ​ប្រកួត​ពេល​កំពុង​ប្រកួត​គ្នា ​ប៉ុន្តែ​ការ​ញាក់​បាល់​បែប​នេះ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ និង​សិស្ស​ច្បង​ទៀត​នោះ ​វា​ហាក់​ដូច​ជា​គ្មាន​ការ​គោរព​នោះ​ទេ។

ប្រធាន​ក្រុម​  Dortmund (Marcel Schmelzer) សុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​​​ Sacho ធ្វើ​ស៊ី

ពេល​នេះ ​Sancho មិន​អនុញ្ញាត​ឲ្យ​ញាក់​បាល់​ចូល​ប្រឡោះ​ជើង​ ពេល​កំពុង​ហ្វឹកហាត់​ទៀត​ទេ។ ​អតីត​កីឡាករ​វ័យ​ក្មេង​របស់ ​Manchester City រូប​នេះ​បាន​និយាយ​​ក្នុង​បទ​សម្ភាសន៍​របស់​ JD Football ថា​៖”​​ខ្ញុំ​ ធ្លាប់​បាន​ញាក់​ស៊ី​ប្រឡោះ​ជើង​ប្រធាន​ក្រុម​ Dortmund (Marcel Schmelzer)​ និង​ប្រធាន​ក្រុម​ Manchester City (Vincent Kompany) ហើយ​ពួក​គាត់​និយាយ​ថា ​កុំ​ធ្វើ​អញ្ចឹង​ទៀត​នៅ​ពេល​ក្រោយ”

សំណាង​អាក្រក់​សម្រាប់ ​Dortmund, Sancho ពេល​នេះ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​យុវជន​ឈុត​ Reserved ក្រោយ​ពេល​ទើប​ជា​ពី​របួស។​ រូប​គេ​អវត្តមាន​ជា​ច្រើន​ប្រកួត​ក្រោយ​របួស​សន្លាក់​កើង​ជើង​កាល​ពី​ខែ​មុន។ តែ​យ៉ាង​ណា​លោក Peter Stoger  នឹង​សង្ឃឹម​ថា​កីឡាករ​វ័យ​១៧​ឆ្នាំ​ប្រកប​ដោយ​ទេពកោសល្យ ​នឹង​អាច​ចូល​លេង​ក្នុង​ឈុត​ធំ​វិញ​ឆាប់​ៗ​នេះ៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង