• 13 Dec, 2019
កីឡដ្ឋាន​បាល់​ទាត់​ធំ​បំផុត​លើ​ភព​ផែន​ដី​នឹង​សាង​សង​នៅ​អ៊ីរ៉ាក់​ក្រោម​ជំនួយ​ស្ដេច​អារ៉ាប៊ីសាអូឌីត​
16Mar

កីឡដ្ឋាន​បាល់​ទាត់​ធំ​បំផុត​លើ​ភព​ផែន​ដី​នឹង​សាង​សង​នៅ​អ៊ីរ៉ាក់​ក្រោម​ជំនួយ​ស្ដេច​អារ៉ាប៊ីសាអូឌីត​

កីឡដ្ឋាន​បាល់​ទាត់​ដែល​គេ​ដឹង​ថា​​ ផ្ទុក​អ្នក​ទស្សនា​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ការ​សាង​សង់​នេះ​បាន​ពី​ព្រះរាជ​អំណោយ​របស់​ស្ដេច​ Salman របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

កីឡដ្ឋាន​មាន​​កន្លែង​អង្គុយ​ដល់​ទៅ ​១៣៥, ០០០​កៅអី​​​បាន​ប្រទាន​ឲ្យ​ ក្រោយ​ពេល​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​ឈ្នះ​ក្រុម​មហាសេដ្ឋី​ប្រេង​កាត​មួយ​នេះ​ ក្នុង​លទ្ធផល​៤​ទល់​១​លក្ខណៈ​មិត្ត​ភាព​កាល​ពី​ថ្មី​ៗ​នេះ។ ដំបូង​ឡើយ​ស្ដេច​ សាលម៉ាន់​បាន​សន្យា​ថា ​បើ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​អាច​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ អារ៉ាប៊ីសាអូឌីត ​ក្នុង​លក្ខណៈ​មិត្តភាព​កាល​ពី​ថ្ងៃ​ទី២៨​កុម្ភៈ​។ការ​ប្រកួត​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​ពេញ​លេញ​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ ក្រោយ​ពេល​បញ្ចប់​សង្គ្រាម។

ទោះ​បី​ជា​ដឹង​ថា​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ​គឺ​ជា​ក្រុម​មិន​រំពឹង​ថា​ឈ្នះ​ ប៉ុន្តែ​ កីឡាករ​១១​នាក់​របស់​ប្រឹង​លេង​ទាល់​តែ​ឈ្នះ​ដល់​ទៅ​៤​ទល់​១​ហើយ​ក៏​អរគុណ​ដល់​ Muhanad Ali​ ក្នុង​ការ​ទាត់​បញ្ចូល​ទី​២​គ្រាប់​​, Emad Mohsinនិង​ Saheed Awadh​មួយ​គ្រាប់​ម្នាក់​ ខណៈ​ដែល​ ខ្សែ​ការពារ​របស់​អារ៉ាប៊ីសាអូឌីត​ Al Yami ភ្លាត់​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

អញ្ចឹង​ក៏​ដោយ​ អារ៉ាប៊ីសាអូឌីត​មាន​កៅអី​ទៅ​លេង​នៅ​ World Cup ក្នុង​ប្រទេស​រុស្សី​ ខណៈ​ដែល​អ៊ីរ៉ាក់​មិន​បាន​ជាប់​នោះ​ទេ។​ ប្រធានាធិបតី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​ទទួល​រាជសារ​ពី​ស្ដេច​សាលម៉ាន់​ថា ​ព្រះអង្គ​នឹង​ធ្វើ​តាម​ការ​សន្យា​រឿង​ធ្វើ​កីឡដ្ឋាន​នេះ។

Abadiបាន​និយាយ​ថា​៖” ខ្ញុំ​ទទួល​ទូរស័ព្ទ​ពី​ស្ដេច​ប្រទេស​អារ៉ាប៊ីសាអូឌីត​ Salman Bin Abdul Aziz ។ ព្រះ​អង្គ​បាន​សរសើរ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​ ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​ ហើយ​និយាយ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​២”។

“​ព្រះអង្គ​ក៏​បាន​សន្យា​សង់​កីឡដ្ឋាន​បាល់​ទាត់​អាច​ផ្ទុក​អ្នក​ទស្សនា​លើស​ពី​១​ម៉ឺន​នាក់​ឲ្យ​អ៊ីរ៉ាក់​”

ចាប់​តាំង​ពីរ​ពេល​នោះ​មក ​ស្ដេច​សាលម៉ាន់​បាន​ដាក់​ព្រះ​រាជបញ្ជា​ឲ្យ​សាងសង់​កីឡដ្ឋាន​នេះ​ឲ្យ​បាន​លឿន​​ ដែល​មាន​កៅអី​១៣៥០០០​ដែល​កីឡដ្ឋាន​នេះ ​ធំ​ជាង​កីឡដ្ឋាន​ជាតិ​អ៊ីរ៉ាក់​ ដែល​មាន​កៅអី​ត្រឹម​តែ​៦៥០០០​ប៉ុណ្ណោះ ស្ថិត​ក្នុង​មជ្ឈមណ្ឌល​កីឡា​ Basra Sport City៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង