• 14 Oct, 2019
Leed United មក​ប្រកួត​មិត្តភាព​នៅ​មីយ៉ាន់ម៉ា
25Apr

Leed United មក​ប្រកួត​មិត្តភាព​នៅ​មីយ៉ាន់ម៉ា

ក្រុម​លេង​នៅ​ក្របខ័ណ្ឌ ​​Championship របស់​អង់គ្លេស​គឺ​ ​Leed United នឹង​មក​លេង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ខែ​ក្រោយ។​នេះ​បើ​តាម​ការ​ប្រកាស​ក្នុង​វេបសាយ​ផ្លូវ​ការ​របស់​ក្លឹប​កាល​ពី​ម្សិលមិញ។

Leed United នឹង​លេង​២​ប្រកួត​ពេល​មក​ដល់​មីយ៉ាន់ម៉ា​ដោយ​ប្រកួត​ទី​មួយ​ត្រូវ​ជួប​ក្រុម​Myanmar All Stars នៅ​ថ្ងៃ​ទី​០៩​ឧសភា​និង​ក្រោយ​មក​លេង​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​នៅ​២​ថ្ងៃ​បន្ទាប់។

ក្រៅ​ពី​នេះ​Leed United នឹង​បង្កើត​កម្មវិធី​ Football Clinic ដោយ​សហការ​ជាមួយ​ក្រុម​យុវជន​ថ្នាល​របស់​សហព័ន្ធ​បាល់​ទាត់​មីយ៉ាន់ម៉ា​នៅ​ទី​ក្រុង​យ៉ាងហ្គូន​និង​ម៉ាន់ដាឡេ​ហើយ​ក៏​ទៅ​ទស្សនា​តំបន់​វប្បធម៌​ក្នុង​ខេត្ត​ Shwedagon និង​វត្ត​Maha Myat Muni Pagodaផង​ដែរ។

 

ក្រុម​មួយ​នេះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ជំនួញ​សញ្ជាតិ​អ៊ីតាលី​ហើយ​លោក​ចាប់​អារម្មណ៍​ធ្វើ​ពាណិជ្ជកម្ម​នៅ​អាស៊ី​ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​ពី​អង់គ្លេស​ការ​ចំណាយ​គ្រប់​យ៉ាង​នៅ​មីយ៉ាន់ម៉ា ​បាន​មក​ពី​ធនាគារ​ក្នុង​ស្រុក​មួយ​ជា​អ្នក​ឧបត្ថម្ភ៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង