កីឡាករឆ្នើមវ័យក្មេងរបស់ប្រទេសឥណ្ឌូនេស៊ីម្នាក់គឺ Egy Maulana ដែលទើបតែមានវ័យ១៧ឆ្នាំប៉ុណ្ណោះ ត្រូវបានក្លឹបមួយនៅលីកកំពូលប្រទេសប៉ូឡូញគឺក្លឹប Lechia Gdansk ចុះកុងត្រាជាផ្លូវការកាលពីម្សិញមិញ ដែលធ្វើឲ្យគេក្លាយ​ជាកីឡាករ​ពីតំបន់អាស៊ានទី១ ដែលបាននិងបានចូលលេងក្នុងលីកកំពូលប្រទេសនេះ។

Egy Maulana ដែលទើបមានអាយុ១៧ឆ្នាំ គឺជាម្ចាស់ស្បែកជើងមាសក្នុងការប្រកួតបាល់ទាត់យុវជន​អាស៊ាន​អាយុក្រោម​១៩​ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំទៅ។​ ទោះបីជាគេនៅមានវ័យក្មេងក៏ដោយ ប៉ុន្ដែ Egy បានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីឈុតធំរួចទៅហើយ ដោយបានបង្ហាញខ្លួនកាលពីជំនួបមិត្តភាពជាមួយប្រុយណេកាលពីខែធ្នូឆ្នាំ 2017 កន្លងទៅ។ ​​

កីឡាករដ៏មានទេពកោសល្យម្នាក់នេះ ត្រូវបានគេរំពឹងថា និងក្លាយទៅជាកីឡាករដ៏លេចធ្លោម្នាក់នៅពេលអនាគត ហើយប្រហែលជាអាចកសាងកេរ្ត៍ឈ្មោះខ្លួនឯងកាន់តែល្បីនៅលើទឹកដីអឺរ៉ុបថែមទៀត៕

FOX Sport Asia