ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup 2018 វគ្គ​ជម្រុះ​ក្នុង​ពូល​​ F ក្រុម​បឹង​កេត​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Home United ក្នុង​លទ្ធផល​៦ទល់​០​នា​ការ​ប្រកួត​ទី​៤​នៅកីឡដ្ឋាន JALAN BASAR ប្រទេសសឹង្ហបុរី។

៦​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Home United រក​បាន​ដោយ​កីឡាករ Shahril Ishak ២​គ្រាប់​នាទី​៣៧ និង៥៦​, Song Ui-Young នាទី​៤២, និង Anumanthan Kumar នាទី​៧១​ ​និង​នាទី​៨២។ គ្រាប់​ទី​៦​រក​បាន​ដោយ​កីឡាករប្រធាន​ក្រុម​  Izzdin Shafiq. លទ្ធផល​បាន​ធ្វើ​ឲ្យ​បឹង​កេត​អស់ឱកាស​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ហើយ​ទៅ​បី​ជា​នៅ​សល់​២​ប្រកួត​ទៀត​ក៏​ដោយ​ក្រោយ​ឆ្លង​កាត់​បួន​ប្រកួត​ឈ្នះ​១ ​និង​ចាញ់​៣​ប្រកួត​មាន​៣​ពិន្ទុ។

ចំណែក Home United ទទួល​បាន​៧​ពិន្ទុ​ក្រោយ​ឆ្លង​កាត់​៤​ប្រកួត​ឈ្នះ​២​ស្មើ​១ និង​ចាញ់​១​ឈរ​លេខ​២​ក្នុង​ពូល​ Fមាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​បន្ត៕