ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ King’s Cup 2018 ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន​នេះ​បន្តិច។

ក្រុម​ជម្រើស​ជាតិ​ឈរ​លេខ​២៩​ពិភពលោក​ស្លូវ៉ាគី​ បាន​ធ្វើ​ការ​ទាត់​បញ្ចូល​ទី​មុន​ដល់​ទៅ​ ២​ គ្រាប់​គឺ​ Ondrej Duda នាទី​១០​និង​ Robert Mak ។ នា​ទី​៤២​ទើប​ក្រុម​ថៃ​បាន​​តាម​ពី​ក្រោយ​វិញ​ដោយ​ខ្សែ​បម្រើ​ Jakkraphan Kaevprom ហើយ​លទ្ធផល​នេះ​បន្ត​ដល់​ចប់​វគ្គ​ទី​១។

ចូល​វគ្គ​ទី​២ ក្រុម​ជើង​ខ្លាំង​មក​ពី​អឺរ៉ុប​បាន​រក​មួយ​គ្រាប់​បន្ថែម​ទៀត​ដោយ​ Erik Pacinda នាទី​៦៨​​ប៉ុន្តែ​ដល់​នាទី​៧៩ ​ Pansa HemViboon ​រក​បាន​គ្រាប់​ទី​២​ឲ្យ​ជម្រើស​ជាតិ។ យ៉ាងណាក៏ដោយ​ ២​គ្រាប់​នេះ​មិន​អាច​ល្មម​គ្រប់គ្រាន់​ឲ្យ​ម្ចាស់​ជើង​ឯក​ថៃ​រក្សា​ពាន​បាន​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ ក្រុម​ជើង​ខ្លាំង​មក​ពី​អឺរ៉ុប​កណ្ដាល​បាន​ទទួល​ជើង​ឯក​ពាន ​King’s Cup នេះ​ជា​លើក​​ទី​មួយ៕

 
 
           

 

[youtube id=”azlQXi0sli8″]