លោក ​Dollah Salleh គ្រូ​​បង្វឹក​ក្លឹប ​Pahang FA បាន​និយាយ​ឲ្យ​ថា​ចាន់ វឌ្ឍនាកា​ប្រឹង​ជួយ​ក្រុម​ឲ្យ​បាន​ខ្លាំង​ពេល​ដែល​គាត់​ចូល​លេង​ខណៈ​ដែល​ក្រុម​នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង ​JDT ក្នុង​ពាន​ Malaysia Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ។

បន្ទាប់​ពី​ស្មើ​គ្នា​ក្នុង​ជើង​ទី​មួយ​ដោយ​លទ្ធផល​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី​ ក្រុម​ដំរី​ម៉ាឡាយូ​មួយ​នេះ​នឹង​ប្រឹង​រក​គ្រាប់​បាល់​ពេល​ជួប​គ្នា​ជើង​ទី​២​ក្នុង​កីឡដ្ឋាន​ Larkin Stadium នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ឡើង​តៅ​វគ្គ​បន្ត។

ខណៈ​ដែល​កីឡាករ​របស់​Pahang របួស​ច្រើន​នាក់​មាន​ដូច​ជា៖ Safuwan Baharudinរបួស​សសៃពួរ Matthew Daviesនិង​ខ្សែ​ប្រយុទ្ធ Francis Forkey Doe ត្រូវ​របួស​ដែរ​នោះ​ លោកា Dollah ចង់​ឲ្យ​នរណា​ម្នាក់​ប្រឹង​លេង​ដើម្បី​យក​ជ័យជម្នះ។ ម្នាក់​នោះ​គ្មាន​នរណា​ក្រៅ​ពី​វឌ្ឍនាកា​ដែល​អាច​ធ្វើ​រឿង​នេះ​បាន។

​ខ្ញុំ​រំពឹង​លើ​គាត់​ច្រើន​ណាស់​ ប៉ុន្តែ​នេះ​គឺ​ជា​ការ​លេង​ល្អ​បំផុត​ហើយ​ដែល​គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​។ វា​មិន​អាក្រក់​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​កីឡាករ​បរទេស​ គាត់​គួរ​តែ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​នេះ​។ ខ្ញុំ​ជឿ​លើ​គាត់​ អាច​រ៉ាប់​រង​បាន​ច្រើន​ជាង​នេះ​​ហើយ​ខ្ញុំ​ក៏​ចង់​ឃើញ​គាត់​ធ្វើ​រឿង​នេះ​ដែរ”។

នេះ​ជា​លើក​ទី​២​ហើយ​​ដែល​លោក​Dollah បាន​និយាយ​ឲ្យ​តារា​បាល់​ទាត់​របស់​កម្ពុជា​រូប​នេះ​ប្រឹង​លេង​ឲ្យ​ល្អ​ជាង​នេះ​ខណៈ​ដែល​លើក​ទី​មួយ​លោក​ធ្លាប់​បាន​និយាយ​ថា​វឌ្ឍនាកា​មិន​បាន​បង្ហាញ​ទម្រង់​លេង​ដល់​កម្រិត​ដែល​គាត់​ធ្លាប់​បាន​លេង​ពី​មុន​នោះ​ទេ៕