ក្រុម​ជម្រើស​ជាតិ​ឡាវ​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​២៣​នាក់​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កីឡាករ​ថ្មី​ដែល​នឹង​ត្រូវ​លេង​មិត្តភាព​ជាមួយ ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ​​និង​ជួប​បង់ក្លាដែស​នៅ​ថ្ងៃ​ទី​​២៧​មីនា។

ប្រធាន​បច្ចេកទេស​របស់​សហព័ន្ធ​បាល់ទាត់​ឡាវ​លោក Mike Wong ​នឹង​កាន់​តួនាទី ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឡាវបណ្ដោះ អាសន្ន ​ដែល​នៅ​ទំនេរ​មិន​ទាន់​មាន​អ្នក​កាន់​នៅ​ឡើយ ហើយ​លោក​លោក​ក៏​បាន​ជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​ដែល​លេង​ក្នុង​ស្រុក​ភាគច្រើន​ហើយ​២​ទៅ​បី​នាក់​ទៀត ​លេង​នៅ​លីក​ទី​៤​ប្រទេស​ថៃ។

ការ​ប្រកួត​នឹង​លេង​ក្នុង​កីឡដ្ឋាន​ជាតិ​ឡាវ​ក្នុង​ទី​ក្រុង​វៀងចន្ទន៍ ​ខណៈ​ដែល​កីឡដ្ឋាន​នេះ​ធ្លាប់​ទទួល​ការ​ប្រកួត​បាល់​ទាត់​កាល​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ ២០០៩​ Souteast Asian Games។ តាម​ការ​ប៉ាន់ស្មាន​ក្រុម​មួយ​នេះ​នឹង​ប្រហែល​លេង​បែប​ការពារ​ច្រើន​ទល់​នឹង​ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា​ពីរ​រូប​គឺ ចាន់ វឌ្ឍនាកា និង​កែវ សុខផេង​ ខណៈ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គែ​ដឹង​ថា​នឹង​ចូល​លេង​ជម្រើស​ដំបូង។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ឡាវ​ទាំងអស់៖

អ្នក​ចាំ​ទី៖ Saymonolinh Paseuth, Outthilath Nammakhot, Viengakhom Vilavong

ខ្សែការពារ៖ Piyaphong Pathammavong, Thotnilath Sibounhouang, Khounsombath Phommaxay, Aphixay Thankhanty, Xouxana Sihalath, Xayasith Singsavang, Chansamone Phomalyvong, Kittisak Phomvongsa, Kiengthavysak Xayxanapanya

ខ្សែ​បម្រើ៖ Lathasay Lounlasy, Phithack Kongmathilath, Sengvilay Chanthasili, Phathana Phommathep, Chanthaphone Waenvogsoth, Bounphachan Bounkong, Tiny Bounmalay, Phouthone Innalay, Phouttasay Khochalern

ខ្សែប្រយុទ្ធ៖ Soukchinda Natphasouk, Somxay Keohanam