លោក​ Seo Myat Min ដែល​បាន​នាំ​ក្រុម ​Shan United FC ឈ្នះ​ពាន​លីក​រដូវ​កាល​មុន​មាន​កៅអី​លេង ​AFC Cup នៅ​ឆ្នាំ​នេះ​មាន​គោលបំណង​ចុះ​ចេញ​ពី​ដំណែង​គ្រូ​បង្វឹក​ ក្រោយ​ពេល​ក្លឹប​ហាក់​មន​បាន​បង្ហាញ​ទម្រង់​លេង​សម្រាប់​រដូវ​កាល​ថ្មី​ក្នុង​លីក​កំពូល​មីយ៉ាន់ម៉ា។

ក្លឹប​ស្ថិត​ក្នុង​ពូល​ជាមួយ​បឹង​កេត​នៃ​ពាន ​AFC Cup 2018 ​ដែល​ម្ចាស់​ការពារ​ដំណែង​ជើង​ឯក​លីក​កំពូល​មួយ​នេះ​ បាន​ធ្លាក់​ចេញ​ពី​ពាន General Aung San Shield ហើយ​ក្នុង​ 2018 Myanmar National League 2018 វិញ​រក​បាន​តែ​១៤​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​៧​ប្រកួត​កន្លង​មក។

ក្រុម​កំពុង​ឈរ​លេខ​៤​ក្នុង​តារាង​តាម​ពី​ក្រោយ​ក្រុម​គូរ​ប្រជែង​ពាន​ដែល​កំពុង​ឈរ​កំពូល​តារាង​ Yangon United ៥​ពិន្ទុ​ហើយ​ក្នុងពាន​ AFC Cup វិញ​ឈ្នះ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​៣​ប្រកួត​កន្លង​មក។

ខ្ញុំ​នឹង​រក្សា​ភាព​ធម្មតា។ ​ខ្ញុំ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ក្រុម​និង​លទ្ធផល​ដែល​ទទួល​បាន​នេះ​ទេ​ ពេល​ដែល​ក្រុម​មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ គ្រូ​បង្គោល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​។ នេះ​ជា​អ្វី​ដែល​ដែល​ខ្ញុំ​ចាក​ចេញ​”។

“​ខ្ញុំ​ចង់​អរគុណ​ដល់​ Shan United និង​អ្នក​គាំទ្រ​ទាំងអស់​! លា​សិន​ហើយ!”។

ទោះ​បី​ជា​គាត់​ចាក​ចេញ​ គ្រូ​ជំនួយ​លោក Aung Kyaw Tun នឹង​មក​កាន់​ដំណែង​នេះ​បណ្ដោះអាសន្ន​បើ​សិន​ក្រុម​មាន​មូលដ្ឋាន​មក​ពី​តំបន់​ Taung Gyi មិន​រើស​គ្រូ​បង្វឹក​ថ្មី។ លោក​ Seo Myat Min ចូល​រួម​ជាមួយ​Shan United កាល​ពី​ឆ្នាំ​២០១៣​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ឈុត​យុវជន​។​២​ឆ្នាំ ក្រោយ​មក​គាត់​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ឈុត​ធំ​ហើយ​កាល​ពី​ឆ្នាំ​មុន​គាត់​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​សញ្ជាតិ​មីយ៉ាន់ម៉ា​ដែល​នាំ​ក្លឹប​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​ដំបូង៕