• 14 Dec, 2019
ព័ត៌មាន​ចុង​ក្រោយ​ពី​ ​Pahang FA ៖ កីឡាករ​ Mohamadou Sumarehគ្រុន​មិន​អាច​លេង​ទល់​នឹង ​JDT ពាន​ទេ​
20Apr

ព័ត៌មាន​ចុង​ក្រោយ​ពី​ ​Pahang FA ៖ កីឡាករ​ Mohamadou Sumarehគ្រុន​មិន​អាច​លេង​ទល់​នឹង ​JDT ពាន​ទេ​

លោក Dollah Salleh កំពុង​តែឈឺក្បាល​និង​​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ជ្រើសរើស​កីឡាករ​១១​នាក់​ដំបូង​ឲ្យ​ Pahang ត្រូវ​ជួប​ជាមួយ​ Johor ក្នុង​ពាន​រង្វាន់​ Malaysia Cup​នៅ​កីឡដ្ឋាន​ Larkin Stadium។

កាល​ពី​ដំបូង​ឡើយ​ក្លឹប​មាន​ឈ្មោះ​ហៅក្រៅ​ថា​ដំរី​ម៉ាឡាយូ​មួយ​នេះ ​ប្រកាស​ពី​អវត្តមាន​ខ្សែ​ការពារ​ប្រធាន​ក្រុម​ Matthew Davies និង​ខ្សែ​បម្រើ​ Safuwan Baharudin របួស​មិន​ទាន់​ជា​អាច​លេង​បាន ​ខណៈ​ដែល​ Francis Forkey Doe នោះ​របួស​ខ្លាំង​ជាង​គេ។

ហើយ​អ្វី​ដែល​ធ្វើ​គ្រូ​បង្វឹក​រូប​នេះ​បារម្ភ​កាន់​តែ​ខ្លាំង​នោះ​គឺ​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្គាំប៊ី Mohamadou Sumareh ចាប់​ផ្ដើម​គ្រុន​ញាក់​ហើយ​អតីត​កីឡាករ​ជម្រើស​ជាតិ​វ័យ​៣១​ឆ្នាំ​ Norshahrul Idlan Talaha ក៏​មិន​អាច​ចូល​រួម​បាន​ដែរ​ពី​ព្រោះ​មាន​បញ្ហា​ក្នុង​គ្រួសារ។

និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ម៉ាឡេស៊ី​បាន​ប្រាប់​ថា៖” សម្រាប់​ពេល​នេះ​ ខ្ញុំ​អាច​និយាយ​បាន​ថា​តើ​ Davies, Safuwan, Sumareh និង​Mat Yo (Norshahrul)​អាច​លេង​បាន​ឬ​អត់​ទេ”។

“ ខ្ញុំ​គ្មាន​ជម្រើស​ទេ​ ទោះ​យ៉ាង​ណា​ខ្ញុំ​នឹង​នាំ​ពួក​គេ​ទៅ​ជាមួយ​ដែរ​​ទោះ​បី​មិន​បាន​លេង​ក៏​ដោយ”

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង