• 14 Oct, 2019
ក្លឹប​ម៉ាឡេស៊ី PKNP ​អនុញ្ញាតិ​ឲ្យ​ កែវ សុខផេង​ត្រឡប់​មក​វិញក្រោយ​ពេល​….
28Apr

ក្លឹប​ម៉ាឡេស៊ី PKNP ​អនុញ្ញាតិ​ឲ្យ​ កែវ សុខផេង​ត្រឡប់​មក​វិញក្រោយ​ពេល​….

ក្លឹបលេង​នៅ​​លីក​កំពូល​ម៉ាឡេស៊ី​ PKNP FC នឹង​បញ្ចប់​កុង​ត្រា​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​កីឡាករ កែវ សុខផេង​មុន​កំណត់​​កមុង​ត្រា​ដោយ​សារ​​រូប​គេ​មិន​អាច​បង្ហាញ​ទម្រង់​លេងឲ្យ​ល្អ​និង​សមត្ថភាព​មិន​ទាន់​ដល់​​តាម​ការ​ចង់​បាន​របស់​ក្លឹប។

ទោះ​បី​ជា​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​ដើម​រដូវ​កាលពិសេស​ការ​ប្រកួតទី​មួយ​ក្នុង​រដូវ​កាល​នេះ​ដោយ​រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់ ​ សុខផេង​មិន​បាន​ជាប់​ជម្រើស​ដំបូង​១១​នាក់​ក្នុង​ការ​ប្រកួត​ក្រោយ​ៗ​ សូម្បី​តែ​បម្រុង​ហើយ​រូប​នឹង​មិន​មែន​ជា​ផ្នែក​មួយ​របស់​ក្លឹប​ PKNP ត​ទៅ​ទៀត​ឡើយ។

លោក Abu Bakar Fadzim បាន​បញ្ជាក់​ក្រោយ​ការ​ប្រកួត​ដែល​ក្រុម​របស់​លោក​ប្រកួត​ស្មើ​ជាមួយ ​PKNS FC ក្នុង ​Malaysia Super League ​កាល​ពី​ម្សិល​មិញ​ថា​៖” បាទ! សុខផេង​ហាក់​ពិបាក​ចូលចំណុះ​​ជា​មួយ​ក្រុម​ វា​អាចជា​លើក​ដំបូង​របស់​គាត់​ដែល​លេង​នៅ​ក្រៅ​ដី​កម្ពុជា ​ហើយ​គាត់​មិន​អាច​​បង្ហាញ​នូវ​អ្វី​ដែល​ក្លឹប​ចង់​បាន​នោះ​ឡើយ។ ​គាត់​មិន​មាន​រាងកាយ​មាំមួន មិន​អាច​ការពារ ​​ហើយ​គុណភាព​ដែល​គាត់​មាន​​គឺ​ការ​គ្រប់​គ្រង់​បាល់​នៅ​នឹង​ជើង​របស់​គាត់​ពិត​ជា​ល្អ​តែ​មួយ​ប៉ុណ្ណោះ”។

“ យើង​បាន​ពិភាក្សា​ជាមួយ​គាត់​ច្រើន​ដង ​ហើយ​ប្រហែល​ជា​គាត់​ស្រុក​កំណើត​។ គាត់​យល់​ពី​ស្ថានភាព ​ហើយ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​រហ័ស​ដែល​គាត់​បញ្ចប់​ពេល​វេលា​នៅ​ទី​នេះ ។ ពេល​នេះ​យើង​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប​ថា​តើ​យើង​នឹង​រក​កីឡាករ​បរទេស​ថ្មី​ពី​ព្រោះ​យើង​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ”៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង